ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង នៅតាមគោលដៅបិទខ្ទប់ទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ …

(ភ្នំពេញ) នៅយប់ថ្ងៃថ្ងៃអាទិត្យ ៧ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានឈរជើងបំពេញភារកិច្ចប្រចាំការបិទខ្ទប់នៅតាមគោលដៅច្រកចេញចូលសំខាន់ៗទាំង ១៩ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាននូវចរន្តប្រជាពលរដ្ឋចេញចូល បន្លាស់ទី ដោយគ្មានភារកិច្ចចាំបាច់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងនោះជាការលើកទឹកចិត្ត លោក អភិបាលបានឧបត្ថម្ភថវិកាដល់ គោលដៅប្រចាំការចំនួន២០គោលដៅ ក្នុងមួយគោលដៅ ថវិកា ១០ម៉ឺនរៀល និង ឧបត្ថម្ភដល់រថយន្ត គណបញ្ជាការឯកភាពខណ្ឌ ចំនួន០៣គ្រឿង ក្នុង១គ្រឿង១០ម៉ឺនរៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។