ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ឧបត្ថម្ភអាវភ្លៀង ជូនដល់កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង ទាំង២០ គោលដៅ ដើម្បីប្រើប្រាស់ នៅពេលមេឃភ្លៀង

(ភ្នំពេញ) នៅរសៀល ថ្ងៃទី ថ្ងៃអង្គារ ៩ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាល ខណ្ឌដូនពេញ បានឧបត្ថម្ភ អាវភ្លៀង ជូនដល់ កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង នៅតាមគោលដៅបិទខ្ទប់ទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីប្រើប្រាស់ នៅពេលមេឃភ្លៀង ។

ក្នុងនោះលោក អភិបាលបានកោដសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានឈរជើងបំពេញភារកិច្ចប្រចាំការបិទខ្ទប់នៅតាមគោលដៅច្រកចេញចូលសំខាន់ៗទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាននូវចរន្តប្រជាពលរដ្ឋចេញចូល បន្លាស់ទី ដោយគ្មានភារកិច្ចចាំបាច់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។