ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ពន្លឿនការជួសជុលកែលម្អមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ “មេគង្គកំពង់ចាម” ឲ្យរួចរាល់១០០ ភាគរយ នៅដើមខែឧសភា ឆ្នាំ២០២១

(កំពង់ចាម) អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត, មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចការជួសជុលបានប្រមាណជាង៥០ ភាគរយហើយ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមជាងត្រូវសម្រុកធ្វើការជួសជូលសំណង់ខាងលើឱ្យបានរួចរាល់១០០ ភាគរយ នៅត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ខាងមុខ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។