ព័ត៌មានជាតិ

អភិបាលស្រុកឆែប បានចុះពិនិត្យការសាងសង់សាឡុំ សួរសុខទុក្ខព្រះសង្ឃ នៅវត្តពហុរុក្ខធម្មកិត្យារាម(ហៅវត្តដងផ្លិត) ក្នុងស្រុកឆែប

(ខេត្តព្រះវិហារ) ព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១លោក សុខ សាន្តដារ៉ា អភិបាលនៃគណ:អភិបាលស្រុកឆែប បានអញ្ជើញចុះពិនិត្យការសាង សង់សាឡុំ សួរសុខទុក្ខព្រះសង្ឃ នៅវត្តពហុរុក្ខ ធម្មកិត្យារាម (ហៅវត្តដងផ្លិត) នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ សមាសភាពចូលរួមអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំឆែបពីរ និងគណៈកម្មការវត្ត។

ការចុះសួរសុខទុក្ខនាឱកាសនោះ លោក សុខ សាន្តដារ៉ា អភិបាលបានបញ្ជាក់បន្ថែមពីការអនុវត្តគោលការណ៍ ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។ និងបាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖ អង្ករ១០០គីឡូក្រាម មី០២កេស ត្រីខ០៥យួរ ទឹកក្រូច០២យួរ ទឹកសុទ្ធ០៥យួរ និងបច្ច័យ២០០,០០០៛។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។