ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ និងពិនិត្យមើលអំពីស្ថានភាព នៃការស្នាក់នៅរបស់ក្រុមគ្រូពេទ្យដែលកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ

(កំពង់ចាម) បន្ទាប់ពីកិច្ចប្រជុំនៅសាលាស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលអំពីស្ថានភាពភាព នៃការស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដែលមានការពាក់ព័ន្ធ នឹងករណីអ្នកវិជ្ជមានកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិការមួយចំនួនជូនដល់ក្រុមគ្រូពេទ្យដែលកំពុងធ្វើចត្តាស័ក នៅមន្ទីរពេទ្យបង្អែកខាងលើកផងដែរ។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។