ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជាអធិបតីក្នងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន តំណាងអង្គការ UNDP និង DFID។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នាពេលកន្លងមក។

ក្នុងឱកាសនោះឯកឧត្តមបានផ្តល់នូវអនុសាស្ត្រមួយចំនួនដូចខាងក្រោម៖

១. បង្កើនស្មារតីទទួលខុសត្រូវ តម្កល់ប្រយោជន៍ជាតិខ្ពស់ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យ

២. ពិភាក្សាស៊ីជម្រៅ រកអោយឃើញចំនុចខ្លាំង ពិសេសចំនុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ

៣. ត្រូវចែករំលែកបទពិសោធន៍ រវាងបុគ្គល និងបុគ្គល រវាងនាយកដ្ឋាននិងនាយដ្ឋាន ពិសេស បទពិសោធន៍នៃការដឹកនាំពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ដែលជាយន្តការដោះស្រាយងាយៗក្នុងការរួមចំណែកនៃការដឹកនាំប្រកបដោយចីរភាព

៤. រួមគ្នា និងសហការល្អ ជាមួយបណ្តាប្រទេសជាមិត្ត នឹងដៃគូអភិវឌ្ឍន៍ អង្គការនានា កៀរគររកជំនួយ ជាថវិកា មធ្យោបាយសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឱ្យវិស័យសកម្មភាពមីន

៥. ពិចារណា លើការរៀបចំគម្រោងផែនការ MoU ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោសធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក

៦. យកចិត្តទុកដាក់សុខទុក្ខរបស់មន្រ្តីនៅក្រោមឱវាទ ពិសេសបញ្ហាជីវភាពរស់នៅ ទាំងមន្រ្តីជំនាន់ក្រោយ និងរៀមច្បងជំនាន់មុន

៧. បន្តរួមគ្នាប្រយុទ្ធប្រឆាំងមេរោគ COVID-19 ដែលនាំចូលសុទ្ធសាធពីខាងក្រៅ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ ពិសេសដើម្បីប្រទេសជាតិយើងទាំងមូល

៨. ត្រូវព្រួតដៃគ្នាបន្តការពារសន្តិភាពឱ្យខានតែបាន ពិសេសសមិទ្ធផលនានា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នៃយើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។