ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងមន្ដ្រីកសិកម្ម បានអញ្ជើញចុះពិនិត្យកសិដ្ឋានមាគ៌ាជលសា ដែលមានការចឹញ្ចឹមកង្កែប ត្រី ខ្យង នៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ

(ខេត្តព្រៃវែង) ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្ដម អភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានមាគ៌ាជលសា ដែលមានការចឹញ្ចឹមកង្កែប ត្រី ខ្យង នៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ។ ក្នុងដំណើរជាមួយគ្នានេះផងដែរ ក៏បានបន្តទៅពិនិត្យសហគមន៍របស់ប្រជាកសិករ ដាំបន្លែសរីរាង្គសុវត្ថិភាពយ៉ាងស្រស់បំព្រងនៅទួលត្រពាំង ស្ថិតក្នុងភូមិត្រាពាំងស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តប្រជាកសិករដាំបន្លែ ដោយជួយឧបត្ថមរោងដាក់បន្លែ (១០x២៥) សំរាប់លាង និងដើម្បីរក្សាគុណភាពរង់ចាំអតិថិជនមកប្រមូលទិញយកផងដែរ។

ក្នុងដំណើរជំនួបខាងលើនេះ ឯកឧត្ដម អភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋអោយបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព អនាម័យតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការអនុវត្តគោលការណ៍ ៣កុំ ៣ការពារ និង២ចូលរួមអោយបានគ្រប់គ្នា។ ក្រៅពីនេះ សូមប្រជាពលរដ្ឋខេត្តព្រៃវែង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។