ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងក្រុមការងារបានអញ្ជើញមកចុះពិនិត្យវឌ្ឃនភាពនៃការសាងសង់ស្នាក់ការបក្សឃុំរអាង

(កំពង់ចាម) មុនអញ្ជើញចូលកម្មវិធីចែកអំណោយជូនជនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅឃុំស្រក ឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការបក្សឃុំរអាង។ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមការងារឃុំរអាងបានជម្រាប់ជូនឯកឧត្តមជ្រាបថាស្នាក់ការនេះបាននិងកំពុងដំណើរការសងសង់សម្រេចបានជាង ៨០% ដោយបានចំណាយថវិកាសរុបជាង ៨០ ០០០ដុល្លារ ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងសហការីក្នុងការកសាងអគារស្នាក់ការបក្សនេះ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍បក្ស និងសង្គម ហើយបានណែនាំបន្ថែមឲ្យដាំដើមឈើទុកគ្រាន់ជាម្លប់ និងរៀបចំសួនឲ្យបានល្អសមរម្យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។