ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷បញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្ដារឡើងវិញនូវហដ្ធារចនាសម្ព័ន្ធដែលរងការខូចខាតនាពេលកន្លងមក

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីជំនន់ទឹកភ្លៀងបានបញ្ចាប់ មន្ទីរ អង្គភាពជំនាញ ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតនាពេលកន្លងមក។
ចំពោះការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនវិញ សូមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តការតាមដាន និងកំណត់មុខមុខសញ្ញា អ្នកប្រាស់ និងជួញដូរឲ្យបានច្បាស់ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា។

ទាំងនេះជាជ្រុងមួយនៃការលើកឡើង របស់ប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ សាលាដំបូងខេត្ត /អភិបាលរងខេត្ត/ កងកម្លាំងទាំងបី/ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត /អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។