ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ ស្ថានភាពបិទខ្ទប់ភូមិថ្មី(ខ) ស្រុកកងមាស

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្តកងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ស្រុកកងមាស គិតត្រឹមថ្ងៃទី២៦ មេសា នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០២នាក់ អ្នកប៉ះពាល់ផ្ទាល់មាន ០៨នាក់ អ្នកប៉ះពាល់ប្រយោលមាន ១៦នាក់។ ហើយអ្នកជំងឺទាំង ០២នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ត្រូវបានយកទៅធ្វើច័ត្តឡីស័កនៅមណ្ឌលចត្តាឡីស័កររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ឯចំណែកអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរៀងៗខ្លួន។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។