ព័ត៌មានជាតិ

៉ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបន្តចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងដាក់ចេញនូវវិធានការដល់កម្លាំងមានសមត្ថកិច្ច ដើម្បីពព្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភ

(កំពង់ចាម) បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ ភូមិថ្មី(ខ)ស្រុកកងមាស ម៉ោងប្រមាណជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត កងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញបន្តចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងដាក់ចេញនូវវិធានការដល់កម្លាំងមានសមត្ថកិច្ច ដើម្បីពព្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភ។

គួរបញ្ជាក់ថា សម្រាប់ស្រុកស្រីសន្ធរ គិតត្រឹមថ្ងៃទី២៦ មេសា នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនសរុប ០៨នាក់ អ្នកអ្នកប៉ះពាល់ផ្ទាល់ក្នុងឃុំបារាយណ៍មានចំនួន ១៦នាក់ អ្នកប៉ះពាល់ប្រយោលមាន ៩៦នាក់។ បច្ចុប្បន្ននេះអ្នកជំងឺទាំង ០៨នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ត្រូវបានយកទៅធ្វើច័ត្តឡីស័កនៅមណ្ឌលចត្តាឡីស័កររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ឯចំណែកអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរៀងៗខ្លួន។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។