ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ទទួលបានការឧបត្ថម្ភជាអាល់កុល ជូនរដ្ធបាលខេត្តព្រៃវែង សម្រាបចែកជូនទៅក្រុង ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន !

(ខេត្តព្រៃវែង) ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយអាល់កុលចំនួន ៩៥កេស ស្មើនឹង ៥០៣៥ដបតូច ដែលជាការឧបត្ថម្ភពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ចែកជូនទៅក្រុង ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ឯកឧត្ដម អភិបាលខេត្តព្រៃវែង សូមគោរពជូនពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (ក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌) ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។