ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្រេចបន្តបិទខ្ទប់ភូមិ និងឃុំមួយចំនួនបន្ថែមទៀត ដើម្បីផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង ក្នុងព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ

(កំពង់ចាម) អនុវត្តតាមសេចក្តីសម្រេច និងគោលការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០- កុម្ភៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ស្ថិតនៅក្នុងស្រុកកងមាស និងត្រួតពិនិត្យមើលទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងក្របខណ្ឌស្រុកកងមាស ជាច្រើនកន្លែង។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។