ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់មន្ដ្រីជំនាញ និងអាជ្ញាធរក្រុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ក្រុងកំពង់ចាម

(កំពង់ចាម) នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី​ ស្ថិតនៅក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ ។

សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ “៣ការពារ និង៣កុំ” និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។