ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ÷ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងកសិកម្ម សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រតព្រះន័ង្គល នាថ្ងៃទី៣០ ខែមេសារ ឆ្នាំ២០២១នេះ

(ភ្នំពេញ) ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រតព្រះន័ង្គល នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ។ ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន សូមបួងសួងដល់អស់ពពួកទេវត្តា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមមេត្តាបង្អោរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ នៅទូទាំងប្រទេស និងសូមឲ្យជៀសផុតពីគ្រោះធម្មជាតិ ដូចជារាំងស្ងួត និងទឹកជំនន់ជាដើម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។