ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅភូមិ ឃុំ ស្រុកមួយចំនួន ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិ ឃុំ ស្រុកមួយចំនួន ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រស់នៅក្នុងទីតាំងភូមិ,ឃុំ,ស្រុក ខាងលើក្រោម។

សូមជម្រាបផងដែថា ភូមិ ឃុំ ស្រុកដែលរដ្ឋាបាលកំពង់ចាម ធ្វើសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នរួមមាន៖ ឃុំប្រាំយ៉ាម,ភូមិសន្ទៃ,ភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ,ភូមិជ័យ ស្ថិតនៅឃុំមានជយ័ ស្រុកស្រីសន្ធរ, ឃុំស្តៅ, ឃុំកងតាណឹង ,ឃុំរការអា, ភូមិគងជ័យ,ភូមិអន្លង់គគី ស្តិតក្នុងឃុំព្រែកកុយ ស្រុកកងមាស , ភូមិកំពង់ព្រះ,ភូមិជើងឆ្នុក ស្ថិតនៅឃុំតាំងក្រាំង,ភូមិចុង,ភូមិសង្កើប ស្ថិតក្នុងឃុំសំបូរ,ភូមិតាំងក្រាំង ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។