ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តទទួលអំណោយឧបត្ថម្ភសាលាគណក្នុងខេត្ត ដើម្បប្រយុទ្ធប្រចាំនឹងជំងឺកូវីដ-១៩

(កំពង់ចាម)នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បន្តទទួលអំណោយឧបត្ថម្ភពីសាលាគណខេត្តកំពង់ចាម និមន្តដឹកនាំដោយព្រះវត្តមានដ៏ខ្ពង់ខ្ពស់ពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម និងព្រះសិរីវេទី យី ស៊ាងហៃ ព្រះសមុហ៍គណខេត្តកំពង់ចាម។
អំណោយដែលគណៈកម្មការទទួលបាននាពេលនេះរួមមាន÷ ទឹកបរិសុទ្ធចំនួន ១,៩០០ យួរ (គិតជាថវិការអស់ចំនួន ៣.៥៨០.០០០រៀល) ដើម្បីចូលរួមឧបត្ថម្ភ ទំនុកបំរុងជាស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងក្របខណ្ឌ ខេត្តកំពង់ចាម និងដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០- កុម្ភៈ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុក។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។