ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ០២ ភូមិ នៅឃុំកញ្ចាំ ស្រុកពារាំង

(ខេតព្រៃវែង) ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានអញ្ជើញផ្តល់សម្ភារៈនិងថវិកាជូនភូមិចំនួន០២ នៅឃុំកញ្ចាំ ស្រុកពារាំង ដើម្បីសម្រាប់ដំណើរការ ការឃោសនាផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិ បានយល់ដឹង និងអនុវត្តឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ។
សម្ភារៈថវិកាប្រគល់ជូនមានអង្ករចំនួន ២០០គីឡូក្រាម, មីចំនួន ០៤កេះធំ, ទឹកសុទ្ធបាភ្នំចំនួន ១០០ យួរ, ត្រីខចំនួន ០២កេះធំ, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០ យួរ, ម៉ាសចំនួន ៥០ប្រអប់, ថវិកាសម្រាប់មួយភូមិ ១,០០០,០០០រៀល សរុបចំណាយរួមចំនួន ៥,៧២០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។