ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិ ឃុំ ស្រុកមួយចំនួនបន្ថែមទៀត

(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិ ឃុំ ស្រុក មួយចំនួនបន្ថែមទៀត
ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រស់នៅក្នុងទីតាំងភូមិ,ឃុំ,ស្រុក ខាងលើទាំងនោះ។

សូមជម្រាបផងដែរថា ភូមិ ឃុំ ស្រុកដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចបិទទាំងរួមមាន៖កោះតាង៉ោល ស្ថិតនៅក្នុង ឃុំសូគង ស្រុកកងមាស ,ភូមិព្រែកដំបូកក្រោម ស្ថិតនៅក្នុង ឃុំព្រែកដំបូក,ភូមិពោធិ៍ ស្ថិតនៅក្នុង ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ,ភូមិស្វាយទាប ស្ថិតនៅក្នុង ឃុំស្វាយទាប ស្រុកចំការលើ និង បន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតនៅក្នុង ភូមិស្រែប្រាំង ឃុំតាប្រុកស្រុកចំការលើ ។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាមនៅខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។