ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ១៩ សាលាវិទ្យាល័យ ជា ស៊ីម ប្រឡាយ នៅស្រុកស្ទោង

(ខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ អភិបាលខេត្តកំពង់ធំ និង ក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ១៩ នៅសាលាវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំរួមគ្នារៀបចំកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកធ្វើចត្តាឡីស័កនៅទីនេះឲ្យបានសមរម្យ ព្រមទាំងធ្វើការផ្សព្វផ្សាយនូវវិធានការ បីការពារ និងបីកុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីដ ១៩។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ បានបន្តដំណើរទៅចុះត្រួតពិនិត្យអំពីស្ថានភាពនៅតាមមណ្ឌលចត្តាឡីស័កនៅស្រុកស្ទោង ថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។