ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ទទួលការចាក់វ៉ាក់សាំងលើកទី២ AstraZeneca នៅមន្ទីរសុខាភិបាលនៃរដ្ធបាលខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងកូវីដ-១៩

(កំពង់ចាម)ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ នៃរដ្ឋសភា និងព្រឹទ្ធសភា មណ្ឌលកំពង់ចាម អញ្ជើញទទួលការចាក់វាក់សាំង លើកទី២ AstraZeneca នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ រួមនិងថ្នាក់ដឹកនាំទាំងអស់ទទួលបាននូវសុខភាពល្អបរិបូណ៌ ជាពិសេសជៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ-១៩។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។