ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងសហការី អញ្ជើញនាំយក ពូជស្រូវចំនួន៣០តោន និងពូជបន្លែ១.២០០កញ្ចប់(ពោតដំណើបស្ពៃចង្កឹះ ត្រប់វែង និងសណ្ដែកកួរ) មកចែកជូនប្រជាកសិករចំនួន

កម្មវិធីទី២
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ង៉ាន់ ភិរុណអភិបាល រងខេត្ត និងសហការីបានអញ្ជើញនាំយកពូជស្រូវចំនួន ៣០តោន និងពូជបន្លែ ១ ២០០កញ្ចប់ (ពោតដំណើប ស្ពៃចង្កឹះ ត្រប់វែង និងសណ្តែកកួរ) មកចែកជូនប្រជាកសិករចំនួន

ជាបឋម លោកទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីស្ថានភាពទឹកជំនន់កន្លងមក និងផលប៉ះពាល់។ បន្ទាប់មក ឯកឧត្តម ង៉ាន់ ភិរុណ មានចំណាប់អារម្មណ៍ផងដែរអំពីស្ថានភាពទឹកជំនន់ដែលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀតនៅទូទាំងខេត្ត ជាពិសេសវិធានការស្តារឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានលើកកំលាំងចិត្តប្រជាពលរដ្ឋឲ្យខំតស៊ូជំនះរាល់ឧបសគ្គដើម្បីចាប់ផ្តើមស្តារផលដំណាំឡើងវិញ និងជូនពរបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីជ្រាបថា រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោមានការសោកស្តាយ អាណិតអាសូរ និងគិតគូ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ជាពន់ពេក។ លោកបន្តថា ទឹកជំនន់គឺជាគ្រោះធម្មជាតិដែលមនុស្សលោកមិនអាចចៀសវាងបាន វាមិនគ្រាន់តែបំផ្លាញផលដំណាំ ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ និងជីវិតមនុស្ស វាបានបន្សល់ទុកនូវបញ្ហាជាច្រើនគ្រប់បែបយ៉ាងសម្រាប់រយ: ពេលវែងដែលយើងត្រូវប្រឈម។ ហេតុនេះ លោកបញ្ជាប់បន្ថែមថា អ្វីដែលសំខាន់ និងបន្ទាន់បំផុតបន្ទាប់ពីទឹកស្រកចុះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ញាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងសាធារណ:ការ ត្រូវចុះមកធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាស្តារផលិតកម្មស្បៀងឡើងវិញតាមដែលអាចធ្វើទៅបាន។ ទទួលបានបទបញ្ជានេះ បេសកកម្មនាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកពូជស្រូវ និងពូជបន្លែមកចែកជូនបងប្អូនដែលទទួលរងគ្រោះទូទាំងសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន២០០ គ្រួសារ (១០០ ទទួលបានស្រូវពូជ និង ១០០គ្រួសារទៀតទទួលបានពូជបន្លែ) ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គ.ក្រ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ ពីទឹកស្រកចុះ។ ចំពោះគម្រោងទាក់ទងនឹងផលិតកម្មបន្លែ គួរជួយឧបត្ថម្ភសូឡាបូមទឹកជំនួសអគ្គីសនី ដែលអាចជួយកាត់បន្ថយថ្លៃដើម ស្រួលប្រើ និងងាយចល័ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។