ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ធំ បន្តយកអំណោយសប្បុរសជនប្រគល់ជូនក្រុង ស្រុកចំនួន៣ ដែលជាស្រុកចុងក្រោយក្នុងចំណោម ៩ក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយ ឯកឧត្ដម ងួន រាសី នាយក ខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ឯកឧត្តម ឃឹង នុភាព និងឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងសហការី បានបន្ដនាំយកអំណោយរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុង-ស្រុកចំនួន៣ ដែលជាស្រុកចុងក្រោយ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន សម្រាប់ប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ ក្រុង-ស្រុក និងដើម្បីចូលរួមគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

មានប្រសាសន៍ក្នុងពិធីប្រគល់អំណោយនោះដែរ ឯកឧត្តម ងួន រាសី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមការងារទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅពេលនេះ ព្រមទាំងកោតសរសើរអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់កាលកូវីដនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេសសូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះដែឯកឧត្តម សុខ លូ បានសំណូមពរដល់ល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងត្រៀមរៀបចំទីតាំងមណ្ឌលច័ត្តាឡីស័កថ្មីសម្រាប់ដាក់អ្នកវិជ្ជមានកូវីដ១៩កើនឡើងពីរករណីបន្ថែមទៀត ហើយឯកឧត្តម បន្ដថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការការពារ ជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលក្រុង-ស្រុកទាំង៣ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និង ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយឯកឧត្តម លោកជំទាវ ប្រភិភូអមដំណើរ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ១៩ មកប្រគល់ជូនរដ្ឋបាលក្រុង-ស្រុក សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថាសម្ភារៈដែលបានឧបត្ថម្ភទូរទាំង៩ ក្រុងស្រុក រួមមានម៉ាស់ចំនួន ៦១កេសធំ ម៉ីខ្លាឃ្មុំចំនួន ៣០២កេស អាល់កុលចំនួន ៣២៣៩ ត្រីខកំប៉ុងចំនួន ៣២កេស និងទឹកសុទ្ធចំនួន ៣០២០យួរ ជូនដល់ក្រុង ស្រុកទាំង៩, នៃខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីង-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។