ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងសហការី បាននាំយកអង្ករចំនួន១០តោន មី៤០០កេះ ត្រីខ ៤០០យួរ ជូនអាជ្ញាធរស្រុកទុកសម្រាប់ដោះស្រាយជូនបងប្អូន

(កំពង់ចាម)អញ្ជើញចេញពីសាលាខេត្តកំពង់ចាម ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានបន្តដំណើរមកស្នាក់ការបក្សស្រុកកំពង់សៀម ដោយនាំយកអង្ករចំនួន ១០តោន មី ៤០០កេះ ត្រីខ ៤០០យួរ ជូនអាជ្ញាធរស្រុកទុកសម្រាប់ដោះស្រាយជូនបងប្អូន។ ឆ្លៀតពេលនេះ ឯកឧត្តម និងសហការីក៏បានអញ្ជើញមកពិនិត្យមណ្ឌលសុខភាពចត្តាឡីស័កដែលបានរៀបចំក្នុងបរិវេណវត្តភ្នំប្រុសភ្នំស្រី។ នាពេលនេះ លោកបានផ្តល់ការណែនាំបន្ថែមជូនដល់អាជ្ញាធរស្រុក មន្រ្តីសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យដែលនឹងចូលមកបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ធ្វើយ៉ាងណាយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនពួកគាត់ឲ្យបានល្អ។ ដើម្បីជួយសម្រួលដល់ការលំបាករបស់វត្តទាក់ទងសន្តិសុខ អនាម័យ និងសណ្តាប់ធ្នាក់ ឯកឧត្តមបានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០ ០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។