ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ នាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន​គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ខេតខេត្តកំពង់ចាម

(កំពង់ចាម) រដ្ឋមន្ត្រីក្រសួងកសិកម្មរុរុក្ខាប្រមាញ់ និងនេសាទ​ ឯកឧត្តម​ វេង​ សាខុន​ និង​លោកជំទាវ​ ព្រមទាំងសហការី នាព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២១​ បាន​ននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ ប្រគល់ជូន​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់​យក​ទៅ​ប្រេីប្រាស់​ក្នុង​យុទ្ធនាការប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ ក្នុងខេត្តកំពង់ចាម។

ក្នុងនាមជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន ជាពិសេស​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែលបាន​ផ្តល់​ជាអំណោយ សម្រាប់​ឧបត្ថម្ភជូន​រដ្ឋបាល​ខេត្ត​ ដែលកំពុងត្រូវការជាចាំបាច់ក្នុង​ដំណាក់កាល​បិទខ្ទប់​ភូមិ​ និងការធ្វេី​ចត្តាឡីស័ក​​ ជាពិសេស​ការ​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​​ប្រឈម​នឹង​ការ​ខូចខាត​ និង​ពលករ​ចំណូលស្រុក​ ដែលកំពុង​​ធ្វើចត្តាឡីស័ក​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​​ ។

ជាមួយ​គ្នា​នោះ​ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ជូនពរ​ និង​សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់​ក្រុមហ៊ុននានា​ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា​បន្ត​ផងដែរ​ ។

សូមជម្រាបថា អំណោយដែលត្រូវបានប្រគល់ជូននាពេលនោះរួមមាន÷ អង្ករ​ចំនួន​ ៥០តោន​​ មី​ ២ពាន់​កេស​ ត្រីខ​ ២ពាន់​យួរ​ និង​ម៉ាស​ចំនួន​ ៥ម៉ឺន​ម៉ាស​៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។