ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷ចំពោះបងប្អូនអ្នកសារព័ត៌មាន តំបន់ក្រហម

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតចែករំលែកជូនរាជរដ្ឋាភិបាលក៏ដូចជាសង្គមជាតិយើងទាំងមូល។ ក្នុងស្ថានភាពសព្វថ្ងៃដែលយើងកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដែលមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងតំបន់ក្រហម សូមបងប្អូនអ្នកសារព័ត៌មានយោគយល់អធ្យាស្រ័យ ហើយកុំខឹងជាមួយអាជ្ញាធរសមត្ថកិច្ច។

ឯកឧត្តម ដួង តារា សូមបងប្អូនកុំចូលទៅក្នុងទីនោះដោយគ្មានការសុំអនុញ្ញាត្តិជាមុន ទោះបីបងប្អូនមានកាត និងមានលិខិតបេសកកម្មជាអ្នកសាព័ត៌មានក៏ដោយ ព្រោះទីតាំងតំបន់ក្រហមគឺមានហានិភ័យខ្ពស់ដែលអាចងាយឆ្លងនិងចម្លងរោគកូវីដ១៩លឿនខ្លាំងណាស់។ បើបងប្អូនអ្នកសារព័ត៌មានឆ្លងហើយ គឺងាយនឹងចម្លងលឿនទៅកាន់ក្រុមគ្រួសារ ពីអ្នកសារព័មានម្នាក់ទៅម្នាក់ទៀត និងពីទីតាំងសហគមមួយទៅកាន់សហគមមួយទៀតលឿនណាស់។

អាជ្ញាធរនិងសមត្ថកិច្ចអាចនឹងឃាត់ខ្លួន ឬរក្សាទុកយានជំនិះបងប្អូន បើនៅតែមិនស្តាប់តាមការណែនាំហាមឃាត់របស់មន្រ្តីនៅតាមតំបន់ក្រហមនីមួយៗ។ ព្រោះកាលពីព្រឹកមិញមានករណីប្អូនអ្នកសារព័ត៌មានម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់យានជំនិះហើយបានខលសុំខ្ញុំជួយផង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។