ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានចាត់ឲ្យក្រុមការងារ នាំយកតង់ចំនួន៣ សម្រាប់ ទៅចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់រលំផ្ទះទាំងស្រុងដើម្បីគាត់មានលទ្ធភាពសង់ជម្រកស្នាក់នៅជាបណ្ដោះអាសន្ន មុនការជួសជុល និងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ

(កំពង់ចាម) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោយពីបានទទួលដំណឹងថា ប្រជាជនរស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលបានធ្វើអោយប៉ះពាល់ និងខូចខាត ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នងផ្ទះនិងដំបូលព្រះវិហារ១ ក្នុងនោះបានធ្វើឲ្យខូចខាតទាំងស្រុងចំនួន៣ខ្នង និងរបើកដំបូលខ្លះចំនួន ៣៨ខ្នង ដែលស្ថិតនៅក្នុងឃុំចំនួន ៦ឃុំ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នាំយកតង់ចំនួន៣ សម្រាប់ ទៅចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់រលំផ្ទះទាំងស្រុងដើម្បីគាត់មានលទ្ធភាពសង់ជម្រកស្នាក់នៅជាបណ្ដោះអាសន្ន មុនការជួសជុល និងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ប្រជាជនដែលទទួលប៉ះពាល់ដោយរលំផ្ទះទាំងស្រុងនោះ រួមមាន ១) ផ្ទះឈ្មោះ យ៉េន សាវឿន ភេទស្រី អាយុ ៤១ឆ្នាំ សមាជិកគ្រួសារ ចំនួន៤នាក់ ប៉ះពាល់ផ្ទះឈើប្រក់ស័ង្កសីទំហំ ៣មX៤ម ដួលរាបដល់ដី ភូមិព្នៅកើត, ២) ឈ្មោះ ផេង ភឿន ភេទប្រុស អាយុ ៥៨ឆ្នាំ សមាជិកគ្រួសារ ចំនួន៤នាក់ ប៉ះពាល់ផ្ទះទំហំ ៥មX៦ម ដោយរបើកដំបូលទាំងអស់ ភូមិព្រៃចារក្រៅ និង៣) ឈ្មោះ ញ៉ឹម ញែម នឹង ប្រពន្ធ ឈ្មោះ រស់ ស្រីនិច រស់នៅភូមិវាលឃុំខ្នុរដំបងស្រុកជើងព្រៃ បានរងផលប៉ះពាល់យ៉ាងខ្លាំង ផ្ទះសាងសង់អំពីឈើប្រក់ស័ង្កសី ដែលមានទំហំទទឹង ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រធ្វើឱ្យខូចខាតទាំងស្រុង។
ដោយឡែកចំពោះជំនួយឧបត្ថម្ភក្នុងការស្តារឡើងវិញ ឯកឧត្តម ប្រធានក្រុមការងារ នឹងធ្វើការជួយឧបត្ថម្ភគាំទ្រទាំងស្រុង នៅចុងសប្តាហ៍នេះ ក្រោយពីការស្រង់លទ្ធផលទំហំការខូចខាតបានចប់សព្វគ្រប់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។