ព័ត៌មានជាតិ

លោក សុខ ពេញវុធ ក្នុងនាមរដ្ធបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះលោកជំទាវ ហ៊ុន សុីណាត និងស្វាមី

(ភ្នំពេញ) ក្នុងនាម រដ្ឋបាលខណ្ឌដូនពេញ និងក្នុងនាម ខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមានៈ អង្ករ ចំនួន ០១តោន, មីចំនួន ០៧កេសធំ, ត្រីខចំនួន ០៥កេសធំ និងទឹកត្រីចំនួន ៥០យួរ ដល់រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។