ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចតេជោ ផ្តល់ជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកកងមាស ប្រមាណជាង ៧០០គ្រួសារ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ននិងចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ក្រាក់ជិត១០០ គ្រួសាររួចមក​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​បប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកកងមាស ប្រមាណជាង ៧០០គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនរើសអើងឡើយ។ សុខទក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេចទាំងទ្វេរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទោះបីក្នុងការបំពេញការងារក្តី ឬប្រកបរបររកស៊ីក្តី គឺមិនត្រូវភ្លេច ចូលរួមអនុវត្តនូវវិធានការ ” ៣ការពារ និង ៣កុំ ” និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។