ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ចុះសុខទុក្ខ សំណេះសំណាល និងនាំយកស្បៀងអាហារ ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ ស្ថិតក្នុងតំបន់ក្រហម ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

(កណ្ដាល) ៖ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសុខទុក្ខ សំណេះសំណាល និងនាំយកស្បៀងអាហារ ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ ស្ថិតក្នុងតំបន់ក្រហម ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។

អំណោយដែលរដ្ឋបាលខេត្តផ្ដល់ជូនទាំង ១៧២ គ្រួសាររួមមាន៖ អង្ករ​ ១០គីឡូក្រាម​ សាច់ជ្រូក​១គីឡូក្រាម​ ត្រី​ងៀត​ ១គីឡូក្រាម​ ស្ពៃក្ដោប​ ១គីឡូក្រាម​ ត្រឡាច​ ១គីឡូក្រាម​ ខ្ទឹម​បារាំង​ ១គីឡូក្រាម​ ក្រូចឆ្មា​ កន្លះគីឡូក្រាម​ ពងទា​ ១៥គ្រាប់​ ប៊ីចេង​ ២,៥ខាំ​ ស្កសរ​ ០,៥​ គីឡូក្រាម​ អំបិល​ ០,៥​ គីឡូក្រាម​ ទឹកត្រី​ ១យួរ​ និងឆៃ​ប៉ូវ​ ១គីឡូក្រាម​​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។