ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុងស្រុកបាភ្នំ និងស្រុកពាមជរ នៅថ្ងៃនេះ

រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណ ដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុងស្រុកបាភ្នំ និងស្រុកពាមជរ នៅថ្ងៃនេះ។

រដ្ឋបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។

ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក ( Rapid Test ) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។