ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀត សរុបចំនួន៦នាក់ (ថ្ងៃទី៨ ខែឧសភា នេះ)

(ខេត្តព្រៃវែង) នៅថ្ងៃដដែលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀត ក្នុងស្រុកពារាំង ចំនួន២នាក់ ស្រុកពាមរក៍ចំនួន ១នាក់ និងស្រុកបាភ្នំចំនួន១នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងសរុបចំនួន ៦នាក់ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១) នេះ។

ក្នុងសភាពការណ៍នាពេលនេះ រដ្ធបាលខេត្តព្រៃវែង សូមបន្តស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។

ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។