ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ បរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០.០០០ ដុល្លារ

(កំពង់ចាម) គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ដែលបានបរិច្ចាគថវិកាចំនួន (១០,០០០ដុល្លារ) សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ​ខួបទី ១៥៨ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ក្រោមប្រធានបទ​ “ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីប្រយុទ្ធនឹជំងឺ កូវីដ-១៩ និងកសាងភាពធនរបស់សង្គមជាតិ” ។

តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត​កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលបំផុត ។

គោរពជូនពរ ឯកឧត្ដមឯកឧត្តម និងលោកជំទាវ សូមជួបតែ ជួបប្រទះតែនិងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងកុំបីឃ្លៀងឃ្លាតឡេីយ !!!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។