ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷យើងកាន់តែប្រុងប្រយ័ត្នខ្ពស់ពេលតំបន់បិទខ្ទប់ត្រូវបានបើកឡើងវិញ!

 

(ភ្នំពេញ) ឯកឧត្តម ដួង តារា -៣ការពារ-៣កុំ ត្រូវអនុវត្តន៍អោយបានហ្មត់ចត់បំផុតដើម្បីការពារអាយុជីវិត

ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បើចាំបាច់ខ្លាំងណាស់ មុនចេញពីផ្ទះដាច់ខាតត្រូវតែពាក់ម៉ាសនិងយកតាមខ្លួន(កុំខ្មាស់គេ ត្រូវមានកូនកាបូបតូចមួយមានចឹល, ឬអាល់កុល, ម៉ាស និងវីតាមីន C…និងថ្នាំការពារផ្សេងៗជាប់តាមខ្លួន)។

ឯកឧត្តម ដួង តារា ពេលបងប្អូនចេញដំណើរត្រូវគិតថា តើទីកន្លែងត្រូវទៅនោះ(ផ្សារ, ភោជនីយដ្ឋាន, ហាងកាហ្វេ, កន្លែងលក់ដូរ, កន្លែងក្មេងលេង… ) ពិតជាគ្មានមេរោគកូវីដ១៩? តើមនុស្សដែលត្រូវជួបនោះពិតជាគ្មានកូវីដ១៩? តើសាច់ញាតិដែលត្រូវនាំកូនចៅឬទៅលេងនោះពិតជាគ្មានកូវីដ១៩? តើសហការីឬមិត្កភ័ក្តិដែលត្រូវទៅជួបនោះពិតជាគ្មានកូវីដ១៩? ជាពិសេស តើទុកចិត្តខ្លួនឯងទេថានឹងមិនមានមេរោគកូវីដ១៩ អាចចម្លងចូលខ្លួនបាន?

កុំមើលស្រាល កុំប្រថុយ ព្រោះមេរោគកូវីដ-១៩ ដ៏សាហាវនេះគឺនៅជិតៗបងប្អូន វាគ្រាន់តែរងចាំឱកាសចម្លងទៅកាន់មនុស្សណាដែលបងគ្មានការប្រុងប្រយ័ត្ន! បើគ្មានកិច្ចការ ឬភារកិច្ចអ្វីចាំបាច់បំផុតទេនោះ សូមកុំចេញក្រៅផ្ទះ ព្រោះមានមនុស្សជាទីស្រឡាញ់ច្រើនណាស់ដែលត្រូវការយើង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។