ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខ ជូនចំពោះគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៌

(ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព លោក សុី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកពីគីឡូម៉ែត្រ​លេខ៧​ សង្កាត់ច្រាំងចម្រេះ​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពិនិត្យឃេីញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហេីយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន។

មរណទុក្ខ ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក សុី នួនសារ៉ាក់ សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។