ព័ត៌មានជាតិ

គណ:កម្មាធិការអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ៥គ្រួសារ និងស្លាប់ដោយសារជំងឺ ១នាក់ នៅឃុំពាមរក៍ និងឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍

(ខេត្តព្រៃវែង) ៖ នៅថ្ងែច័ន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងែទី១៧ ខែឧសភា ឆ្នាំ២០២១ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ៥គ្រួសារ និងស្លាប់ដោយសារជំងឺ ១នាក់ នៅឃុំពាមរក៍ និងឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាស្រុក បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ និង២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ៣០គ.ក មី ១កេស ទឹកសុទ្ឋ ១កេស ម៉ាស់ ១០សន្លឹក និងថវិកា៥០,០០០រៀល ដោយឡែក គ្រួសារសពស្លាប់ដោយសារជំងឺ អនុសាខាស្រុក ចូលរួមបច្ច័យបុណ្យបន្ថែមចំនួន ១០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។