ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៦០នាក់ ខណៈជាសះស្បើយ ៨៨៦នាក់

(ភ្នំពេញ) ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៦០នាក់ ខណៈអ្នកជំងឺ ៨៨៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,៥៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣,០០៦នាក់ និងស្លាប់សរុបចំនួន១៥៤នាក់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។