ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣!

(ខេត្តព្រៃវែង) ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង ទទួលបាន១០០កេសធំ ស្មើនឹង ៦០០កេសតូច ពីឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការដើម្បីបម្រើអោយការងារ ការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

នេះជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃក្នុងការចូលរួមចំណែកជួយសម្រួលទុក្ខលំបាកដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្ត ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងដំណាក់កាល ដែលយើងប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងរាតត្បាតក្នុងខេត្តព្រៃវែងនាបច្ចុប្បន្ននេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។