ព័ត៌មានជាតិ

សំណង់ការពារបាក់ច្រាំងព្រែកកុយ ស្រុកកងមាស ខាងបច្ចេកទេសអះអាងថានឹងរួចរាល់មុនរដូវទឹកឡើង

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការសង់សំណង់ ការពារច្រាំងព្រែកកុយ ស្ថិតនៅក្នុង ភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងពេលចុះពិនិត្យសំណង់នោះ ខាងមន្ត្រីបច្ចេកទេស បានឲ្យដឹងថាដំណើរការនៃការសាងសង់ច្រាំងព្រែកកុយ មានប្រវែង ៥៥០ម៉ែត្រដែលបច្ចុប្បន្នក្រុមជាងកំពុងដំណើរការសាងសង់សំណង់ខាងលើ។ ទន្ទឹមនឹងនោះដែរខាងក្រុមមន្ត្រីបច្ចេកទេស បានរំពឹងទុកថា សំណង់មួយនេះ និងសង់រួចរាល់១០០% នៅមុនរដូវទឹកឡើង ឆ្នាំ២០២១ខាងមុខនេះ។

គួររំលឹកដែរថា ច្រាំងព្រែកកុយ ធ្លាប់បានបាក់ស្រុតដោយសារទឹកជំនន់កាលពីឆ្នាំ២០១៩ និងបាក់ស្រុតលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងផលដំណាំជាច្រើនទៀតផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។