ព័ត៌មានជាតិ

ដ្ធបាលខេត្តព្រៃវែង បានរកឃើញមនុស្ស ១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖

(ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង បានរកឃើញមនុស្ស ១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖

ស្រុកពាមរក៍ : ២នាក់
ស្រុកពារាំង : ១នាក់
ស្រុកស្វាយអន្ទរ : ៣នាក់
ស្រុកកំចាយមារ : ៤នាក់
ស្រុកកញ្ជ្រៀច : ១នាក់
ស្រុកពាមជរ : ២នាក់
ស្រុកបាភ្នំ​ : ២នាក់

ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន៩នាក់ មកពីប្រទេសថៃចំនួន៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញ​នៅស្រុកពាមជរ ចំនួន២នាក់​

ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេខាងលើ ក្នុងខេត្តព្រៃវែង។

សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។