ព័ត៌មានជាតិ

កំម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទ!

(បាត់ដំបង) ដោយដោយមានការចង្អុលបង្ហាញពីាញពីលោក ងួន​ រតនៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ និង​ ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង​ លោក ណុប​ ដារ៉ា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ និង​ជា​ប្រធាន​គណៈ​កម្មការ​ ស្រាវជ្រាវ​ បង្ក្រាប​ ល្បែងស៊ីសង​ គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​លោក គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ លោក ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បាន​ដាក់​បទ​បញ្ជា​ ឲ្យ​ លោក​វរសេនីយ៍ឯក​ មៀន​ ឡាួយ​ ស្នងការ​រង​​ ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ០១​ ករណី​ នៅ​ថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥:៥៥​ នាទី​ នៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ដែរ​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ មេ​ល្បែង​ភ្នាល់ទឹកភ្លៀង​ ចំនួន​ ០១​ នាក់​ និង​ជា​ម្ចាស់​ទីតាំង​ចល័ត​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ ឈ្មោះ​ ពេជ្រ​ សុធា​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ឧបករណ៍​កែច្នៃ​ សម្រាប់​ ត្រង​ទឹកភ្លៀង​ ០១​
-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៣​ គ្រឿង​
-​ រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY 1982 ០១​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។