ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់តាមមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលរាតត្បាតដោយជំងឺកូវីដ-១៩ !

(ខេត្តព្រៃវែង) ថ្ងៃពុធ ៨កើត ខែជេស្ធ ឆ្ឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលរាតត្បាតដោយជម្ងឺកូវីដ-១៩នេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។