ព័ត៌មានជាតិ

អភិលរងខេត្តកំពង់ចាម ចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកំពង់សៀម និងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត!

(កំពង់ចាម) នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកំពង់សៀម ស្ថិតនៅបរិវេណវត្តសុវណ្ណគិរីរតនៈភ្នំប្រុស និងការត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត ឃុំក្រឡា ស្រុកកំពង់សៀម។

លោក អភិបាលរងខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រងចំណូលស្រុក និងអ្នកដែលសង្ស័យវិជ្ជមានកូវីដ-១៩ ដោយនាំយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ហើយត្រូវបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ និងនាំយកអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកទៅព្យាបាល បានទាន់ពេលវេលា។

លោកបញ្ជាក់បន្ថែមថា រដ្ឋបាលស្រុក ត្រូវខិតខំរៀបចំមណ្ឌលចត្តាឡីស័កនៅក្នុងបរិវណវិទ្យាល័យសម្តេចសង្ឃ ជួន ណាត បន្ថែមពីមណ្ឌលដែលស្រុកមាន ខណៈពេលដែលស្រុកកំពង់សៀម បានរកឃើញករណីវិជ្ជាមានជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកម៉ាស់ចំនួន ៥.០០០ម៉ាស់ប្រគល់ជូនរដ្ឋបាលស្រុកកំពង់សៀម សម្រាប់ប្រើប្រាស់នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។