ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនក្រុមគ្រូពេទ្យ នៃកងខេមរភូមិន្ទ ចាក់​វ៉ាក់សាំងកូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យយោធភូមិភាគ​ទី​២ (7D)

(កំពង់ចាម) នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​: អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ចាម ផ្តល់ជូនដល់ក្រុមគ្រូពេទ្យនៃកងយោទ្ធពលខេមរភូមិន្ទ ចាក់​វ៉ាក់សាំងកូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យយោធភូមិភាគ​ទី​២ (7D) ស្ថិតក្នុងភូមិ​អំពិល​ក្រោម ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

ឆ្លៀត​ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បានផ្តល់ការលើក​ទឹកចិត្ត​ដដល់ក្រុមគ្រូពេទ្យ នៃកង​យយោធភូមិភាគទី២ ត្រូវ​ចេះសាមគ្គីគ្នា ពួតដៃគ្នាក្នុង​យុទ្ធនាការ បង្ការ និងទប់ស្កាត់ ពីវីរុសបម្លែងខ្លួនថ្មី កូ​វីដ-១៩ ដើម្បីកាត់ផ្តាច់​ខ្សែចម្លង​វីរុសដ៏កាចសាហាវនេះ បន្ទាប់ពីប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ឲ្យ​កង​គ្រូពេទ្យ កងយោទ្ធពល​ខេមរភូមិន្ទ ចាក់​វ៉ាក់សាំង ការពារកូវីដ-១៩ ជូន​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​យយោធិនក្នុងការ​បង្ការ​ និងការពារខ្លួនពីជំងឺមហាប្រល័យ កូ​វីដ​១៩​។

ប្រភព÷ចៅ វង្ស I.K.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។