ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ បានកំណត់យក វិទ្យាល័យ ហ៊ុន សែន ស្គន់ សម្រាប់ធ្វើជាមណ្ឌលចាត្តាឡីស័ក របស់រដ្ឋបាលស្រុកជើងព្រៃ ដើម្បីការពារ ទប់ស្កាត់ និងផ្តាច់ខ្សែចម្លងពីវីរុសមហាប្រល័យកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុក ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃដដែលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ ជូនក្រុមគ្រូពេទ្យខេមរភូមិន្ទ នៅមន្ទីរពេទ្យភូមិភាគ២ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបន្តដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងសម្រាប់ធ្វើមណ្ឌលចត្តាឡីស័កនៅក្នុងស្រុកជើងព្រៃ ដោយអាជ្ញាធរបានកំណត់យក វិទ្យាល័យ ហ៊ុន សែន ស្គន់ សម្រាប់ធ្វើជាមណ្ឌលចាត្តាឡីស័ក របស់រដ្ឋបាលស្រុកជើងព្រៃ ដើម្បីការពារ ទប់ស្កាត់ និងផ្តាច់ខ្សែចម្លងពីវីរុសមហាប្រល័យកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរ អញ្ជើញចុះពិនិត្យស្ថានភាព ក្រុមហ៊ុនរោងចក្រ ជូហួយ ហ្វូតវែ ដែលមានកម្មករប្រមាណជាង១០ នាក់ ផ្ទុកវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ស្ថិតនៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងបានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈគ្រប់គ្រងរោងចក្រ និងអាជ្ញាធរស្រុកជើងព្រៃ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ។

ប្រភព÷ចៅ វង្ស I.K.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។