ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេចស្តីពីការផ្អាកសកម្មភាពផលិតកម្ម អាគារទូប៉ាង២ នៃរោងចក្រ(មេតថេក) ខាមបូឌា ខប លីមីតធីត

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារទូប៉ាង២ នៃរោងចក្រ មេតថេក (ខេមបូឌា) ខប លីមីតធីត ស្ថិតក្នុងភូមិអំពិលើ ឃុំអំពិល ស្រុកកំពង់សៀម ក្រោយរកឃើញកម្មករ កម្មការិនីឆ្លងជំងឺកូវីដ-១៩ជាបន្ដបន្ទាប់។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ទីតាំងអគារក្នុងរោងចក្រនេះ ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម មានដូចតទៅ៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។