ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម កិច្ចប្រជុំវិសាមញ្ញលើក០៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

(កំពង់ចាម) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី០៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈនៃកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌមន្រ្តីរាជការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប្រចាំឆ្នាំ២០២២៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។