ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានបន្តដំណើរមកប្រគល់ជូនក្រែបត់ ម៉ាស និងអាកុល សម្រាប់ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កសរុប៦០៧នាក់នៅទូទាំងមណ្ឌល!

(កំពង់ចាម) ចេញពីស្រុកកំពង់សៀម ឯកឧត្តមវេង សាខុន ប្រធានក្រុមការងារ បានបន្តដំណើរមកសាលាស្រុកជើងព្រៃ ដើម្បីប្រគល់គ្រែបត់ចំនួន ៦០០ ក្រែ ម៉ាស ២០ ០០០ សម្រាប់ អាកុល ៣០០លីត្រ ជូនដល់អាជ្ញាធរស្រុកជើងព្រៃ សម្រាប់យកទៅប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កសរុប ៦០៧នាក់ នៅទូទាំង មណ្ឌលចត្តាឡីស័កចំនួនបីកន្លែង នៅក្នុងស្រុកជើងព្រៃ ។ លោកបានផ្តាំផ្ញើលោកអភិបាលនៃគណអភិបាលស្រុកត្រូវយកសម្ភារទាំងនេះ ទៅចែកជូនបងប្អូនឲ្យបានទាន់ពេលវេលា សម្រាប់ប្រើប្រាស់អំឡុងពេលធ្វើចត្តាឡីស័ក និងនាំយកទៅប្រើប្រាស់ក្នុងគ្រួសារក្រោយពេលបញ្ចប់នៃការធ្វើចត្តាឡីស័ក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។