ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ត្រូវមានការប្រុងប្រយ័ត្នកូវីដ-១៩គ្រប់ដង្ហើមចេញចូល!

 

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួនតួលេខអ្នកឆ្លងកូវីដ១៩ដែលបានប្រកាសថ្ងៃទី ២៥ ឧសភា ២០២១ គឺមានចំនួន៥៦៨ ដែលគួរអោយព្រួយបារម្ភខ្លាំងណាស់។ ដូច្នេះ ឯកឧត្តម ដួង តារា សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា គឺត្រូវតែពាក់ម៉ាសដាច់ខាត ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងមុខមាត់ជាមួយសាប៊ូ អាល់កុល ឬចឹល។

ថ្ងៃនេះ ឯកឧត្តម ដួង តារា បានផ្តល់ស្បៀងអាហារ និងកង្ហាល់១គ្រឿងជូនអុំស្រី រ៉ីម វណ្ណារី (បងប្អូនខ្មែរមូស្លីម )​ អាយុ ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្វីខាងត្បូង ឃុំអណ្តូងខ្មែរ​ ស្រុកទឹកឈូរ ខេត្តកំពត។ គាត់មកទទួលស្បៀងជាមួយចៅស្រីឈ្មោះ ម៉េត ចាន់មរកត អាយុ៨ឆ្នាំ និងចៅប្រុសឈ្មោះ ម៉េត បានមនោរាជ អាយុ៤ឆ្នាំ។ ក្រោយពីទទួលអំណោយហើយ​ មីង​ រ៉ីម​ វណ្ណារី​ បាននិយាយទាំងទឹកភ្នែកថាអាណិតចៅ​ណាស់ព្រោះបែកម្តាយ៤ខែហេីយ​ (ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៍។ កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។

ចំពោះខ្ញុំគឺមានការអាណិតអាសូរកុមារទាំងពីរយ៉ាងខ្លាំងហេីយមិនដឹងថាពួកគេនឹងបានជួបម្តាយវិញនៅពេលណាទេ។ ប៉ុន្តែខ្ញុំមានជំនឿថាតុលាការនឹងផ្តល់យុត្តិធម័ដលគាត់មិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។