ព័ត៌មានជាតិ

រដ្ធបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ធកូរ៉េ បានឧបត្ថម្ភម៉ាស ជូន រដ្ធបាលខេត្តកំពង់ចាម ដើម្បី រួមចំណែជាមួយរាជរដ្ធាភិបាលកម្ពុជា

(កំពង់ចាម) រដ្ឋបាលទីក្រុងណាមយ៉ាងជូ​ នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ បានឧបត្ថម្ភម៉ាសចំនួន​ ៣០.០០០ម៉ាស ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

សូមបងប្អូនចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង បានរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។